កិច្ចប្រជុំ ស្ដីពីការចុះសង្កេតពិគ្រោះយោបល់ និងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលប្រជុំធំនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តក្រោមការដឹកនាំដោយ លោក ស៊ឺ សំណាង អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
បាត់ដំបង, នាព្រឹក ថ្ងៃព្រហស្បត្តិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានរៀបចំ និងចូលរួមកិច្ចប្រជុំ ស្ដីពីការចុះសង្កេតពិគ្រោះយោបល់ និងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលប្រជុំធំនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ក្រោមការដឹកនាំដោយ លោក ស៊ឺ សំណាង អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ។
កិច្ចប្រជុំនេះ មានការចូលរួមពីប្រធានប្រតិភូ អមដោយមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានគោលនយោបាយ, ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីររៀបចំដែនដី នគរូនីយកម្ម និងសំណង់, មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍ និងមន្ទីរទេសចរណ៍ ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីសិក្សាស្វែងយល់ពីការវិឌ្ឍន៍សំខាន់ៗនៃសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន និងការប្រមូលធាតុចូល ដើម្បីពិនិត្យលទ្ធភាពទិន្នន័យសួចនាករសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំខាន់ៗ ក្នុងការតាមដានសកម្មភាពតាមវិស័យ នៅតាមបណ្ដារាជធានី-ខេត្ត ។
ព័ត៌មានទាក់ទង